នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈរួមមាន៖ ១-រាយការណ៍លទ្ធផលការងារចុះបេសកកម្មរបស់គណៈកម្មការនៅខេត្តកំពត។ ២-បូកសរុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣។ ៣-បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំខែធ្នូ និងប្រចាំ ឆ្នាំ២០២៣។ ៤-បូកសរុបជាថ្មីនូវគ្រប់របាយការណ៍ និងកិច្ចការទាំងអស់ប្រចាំនីតិកាលទី៤។ ៥-បញ្ហាផ្សេងៗ (មតិចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន